Header Ads

ឡូយមែន LeSyvrac ជា​កង់​មាន RAM ដល់​ទៅ 4GB ហើយ​ឆ្លាត​មិន​ធម្មតា!

វិស័យជិះកង់នាពេលបច្ចុប្បន្ន បានកំពុងបោះ​ជំហ៊ា​ន ឈាន​ទៅ​មុខ​ជារៀងរា​ល់​ថ្ងៃ ដោយ​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ យើ​ងសង្កេត​ឃើញ​ថា​មាន​ប្រជាជន​កម្ពុជា​ច្រើន​បាន​ជ្រើស​រើស​យក​កង់​ធ្វើ​ជា ​យាន្ត​ជំ​និះ​ដ៏ប្រពៃមួយ ដែល​​អ្នក​ ខ្លះពួកគាត់ជិះកដង់ដើម្បីហ្វឹកហាត់ខ្លួនឲ្យខ្លាំងដើម្បីចូលប្រណាំង ហើយខ្លះជិះកង់​ដើម្បី​ហាត់​ប្រាណ ហើយ​ខ្លះទៀតជិះកង់ដើម្បីដើរកំសាន្តនៅតាមតំបន់ៗនានាទាំងក្នុងប្រទេស និងក្រៅប្រទេស​ខ្លះៗ​ផង​ដែរ។ កាលនិយាយដល់រឿងកង់នេះ យើងបានប្រទះឃើញកង់ឆ្លាតវ័យមួយ ដែលទើបនឹងបង្កើត​បាន​ជា​ផ្លែផ្កា​កាល​ពី​ពេលថ្មីៗកន្លងទៅរបស់ប្រទេសចិន ដែលវាមានឈ្មោះថា LeEco LeSyvrac ជាកង់ឆ្លាត មាន​រូប​រាងស្រស់ស្អាត និងមានច្រើនជម្រើសម្រាប់សាច់ប្រាក់របស់អ្នកទិញយកទៅជិះ។


ដូចរូបភាពខាងលើនេះអញ្ចឹង LeSyvrac ជាកង់ឆ្លាតមានរូបរាងទាក់ទាញ ហេតុអ្វីបានជាយើងហៅវាថា ជា​កង់ឆ្លាត? នោះក៏ដោយសារតែកង់នេះ​បាន​បំពាក់​មក​ជាមួយ​នឹង​ស្មាតហ្វូន​ជាប់​មកជាមួយ​នឹង​ តួកង់​មិន​អាច​ដោះ​ចេញបាន បំពាក់មកជាមួយប៊ូតុងស្កេនក្រយៅដៃ ប្រើប្រាស់សេវា 4G LTE បាន ដែលដំណើរ​ការ​ដោយ Android ចំនួន 1 គ្រឿងទំហំ 4 អ៊ីញ មាន CPU ជាប្រភេទ Quad-Core ល្បឿន 1.3GHz និង RAM ដល់ទៅ 4GB នៅលើកកង់ខាងមុខ ដែលវាមានមុខងារពិសេសៗជាច្រើនសម្រាប់អ្នក​ជិះកង់​នេះ​​ បញ្ជាទៅលើមុខងារនានារបស់កង់ ដូចជាបើកភ្លើងមុខក្រោយ ចាក់តន្ត្រី ទទួលការ Call ឬហៅចេញ​ទៅ​ខាងក្រៅ ទទួលសារ មើលផែនទី ពិនិត្យមើលចំងាយអ្នកបានជិះ វាស់ចង្វាក់បេះដូងជាដើម ដោយ​ប្រើ​ប្រាស់​​សេនស័រនៅដៃកាន់ខាងស្ដាំ (សូមមើលវីដេអូ) និងមុខងារជាច្រើនផ្សេងទៀត ដោយ​ការ​បញ្ជា​គឺចុច​ទៅ​លើ​អេក្រង់របស់ទូរស័ព្ទ និងប៊ូតុងដែលមានបំពាក់រួចជាស្រេចនៅលើដៃកង់ទាំងសងខាង។

កង់នេះក៏មានសុវត្ថិភាពខ្ពស់ក្នុងការការពារមិនឲ្យមាននរណាជិះក្រៅពីម្ចាស់ ដោយធ្វើការចាក់សោកង់ មិន​ឲ្យ​កង់ទាំង 2 វិលបានឡើយ ដែលវាល្អបំផុតសម្រាប់​ការពារ​ចោរ​លួចនៅពេល​យើង​មិន​នៅ​ក្បែ​កង់​ជា​ដើម ដោយចុចប៊ូតុង P ដូចរូបខាងក្រោម នៅលើតួរកង់ជាការស្រេច ឬចុចប៊ូតុងភ្លើងពីក្រោមនោះ ដើម្បី​បើកភ្លើង​ និងប៊ូតុងកាមេរ៉ាសម្រាប់ថតពេលធ្វើដំណើរម្ដងៗជាដើម។ អ្នកអាចនឹងឆ្ងល់ថា បើកង់មាន​បំពាក់​មកជាមួយស្មាតហ្វូន និងប៊ូតុងច្រើន ហើយមានទាំងភ្លើងមុខក្រោយដូចម៉ូតូអញ្ចឹង តើវាបានភ្លើង​មក​ពី​ណា​ដើម្បីផ្គត់ផ្គង់? ជាការពិតណាស់ កង់នេះមានអាគុយអាចសាកថ្មបានរាល់ពេលអ្នកជិះកង់ ហើយ​វាប្រើប្រាស់ភ្លើងក្នុងអាគុយនោះដើម្បីផ្គង់ផ្គង់ទៅលើផ្នែកសំខាន់ៗខាងលើ។


និយាយអំពីការបញ្ជាជិះវិញកង់នេះមានឡីបខាងមុខចំនួន 3 និងខាងក្រោយចំនួន 9 និងមានហ្វ្រាំងប្រេង ងាយស្រួលចាប់ និងបញ្ជាទៅតាមកាលៈទេសៈផ្លូវ។ កង់នេះល្អបំផុតសម្រាប់ជិះនៅក្នុងទីក្រុង ឬលើ​ផ្លូវ​រាបស្មើ មិនមែនសម្រាប់ជិះលើផ្លូវ Off Road រលាក់ មានដីហ៊ុយច្រើននោះទេ តែអ្នកក៏អាចជិះបានដែរ គ្រាន់​តែ​​សំបកកង់ និងតួកង់មិនសមនឹងជិះផ្លូវបែបនោះប៉ុណ្ណោះ។ Le Syvrac មានលក់នៅក្នុងប្រទេស​ចិន​ហើយក្នុងតម្លៃជាប់ពី 800$ ឡើងទៅដល់ 6000$ ទៅតាមសមត្ថភាពគ្រឿងកង់ និងតួរបស់​វា​ជា​ប្រភេទ​ដេរ៉ា ឬជាប្រភេទកាបោន (Carbon) ជាដើម។

No comments

Powered by Blogger.