Header Ads

អ្នកវិទ្យា​សាស្ត្ររក​ឃើញ​ថា ទឹក​ដោះ​កន្លាត មានជីវ​ជាតិ​ចិញ្ចឹម ច្រើន​ជាង​ទឹក​ដោះ​គោ 4 ដង​ឯណោះ

កន្លាត គឺជាសត្វល្អិត ដ៏គួរអោយ​ខ្ពើម​រអើម​មួយ ដែល​មនុស្សមិ​ន​ហ៊ាន​ទាំងនៅជិតផង មិនចាំ​បាច់អី​ដល់​ចាប់​កាន់ វានោះ​ទេ ក៏ប៉ុន្តែ​ដោយ​យោង​ទៅតាម ការរក​ឃើញ របស់​អ្នកវិទ្យាសាស្ត្រ នៅ​ពេល​ថ្មីៗនេះ នឹង​ធ្វើអោយអ្នកស្អប់កន្លាត កាន់តែព្រឺសម្បុរថែមទៀត។ នៅក្នុងលទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមអ្នក​វិទ្យាសាស្ត្រមួយក្រុម បានបង្ហាញអោយឃើញថា ទឹកដោះកន្លាត វាពោរពេញទៅដោយ កម្រិត កាឡូរី ប្រតូអ៊ីន​ និងសារធាតុចិញ្ចឹមយ៉ាងច្រើន រហូតដល់ទៅ 4 ដងឯណោះ ច្រើនជាងទឹកដោះគោ ហើយ​វាពិត​ជា​អាហារដ៏ល្អ បំផុតសម្រាប់មនុស្សយើង។



កន្លាតដែលអាចផ្តល់ទឹកដោះ បានដ៏ល្អនេះ មិនមែនជាកន្លាតដែលនៅតាម គេហដ្ឋានរបស់យើងនោះទេ ពោលវាជាកន្លាត ប្រភេទ Diploptera punctate ដែលភាគច្រើន ពួកវារស់នៅតាមព្រៃ និង​តាម​ចម្ការ​ជាដើម។ ការចិញ្ចឹមកូន របស់កន្លាតប្រភេទនេះ វាប្លែកពីកន្លាតធម្មតាយើងត្រង់ថា វាដើរ​បញ្ចុក​ទឹក​ដោះ វាទៅតាមរន្ធស៊ុតតូចៗ ដើម្បីអោយកូនវា អាចរីកចម្រើនបានល្អ រហូតដល់អាចចេញពីសំបុកបាន។ សារធាតុផ្សំ ក្នុងទឹកដោះរបស់វា គឺមិនខុសគ្នាអ្វីពី ទឹកដោះធម្មតានោះទេ ពោលមានជាតិខ្លាញ់  ស្ករ ប្រូតេអ៊ីន និង អាស៊ីតអាមីណូ ដែលល្អសម្រាប់ការ រីកលូតលាស់ជាដើម។ ការរុករកឃើញនេះ អាចជា​ដំណោះ​ស្រាយ ថ្មីមួយ ដែលឆ្លើយតបទៅនឹងបញ្ហា កង្វះខាតអាហាររូបត្ថម្ភ ក៏ប៉ុន្តែសម្រាប់អ្នកដែល ស្អប់​សត្វល្អិតដូចជាកន្លាតនេះវិញ ប្រាកដជាមិនពេញចិត្តនោះទេ។


 មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះរបកគំហើញថ្មីមួយនេះ? យើងជឿថា អ្នកអាចនឹងច្រឡំបាន ថាគេនឹងយកទឹកដោះ​ របស់សត្វកន្លាត ប្រភេទដែលរស់នៅតាម ផ្ទះបាយ និងបន្ទាប់ទឹកយើងនោះ ក៏​ប៉ុន្តែ​វាមិនមែននោះទេ។ ជាក់ស្តែងនេះជាកន្លាត ដែលនៅតាមព្រៃ និងនៅខាងក្រៅផ្ទះ ដែលពួកវាមិន​សូវ​មាន​មេរោគនោះទេ ផ្ទុយទៅវិញ​វាក៏សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ហើយ​ថែម​ទាំង​មិន​មាន​ក្លិន អាក្រក់ទៀតផង។

No comments

Powered by Blogger.