Header Ads

ធ្លាប់​តែ​ឃើញ​គេ​បង្វឹក​ឆ្កែ ឆ្មា ឥឡូវ​មក​មើល គេ​បង្វឹក​ត្រី​ម្តង​មើល!

យើងទាំងអស់គ្នា ធ្លាប់តែឃើញ គេបង្វឹក​សត្វ​ចិញ្ចឹម ដូច​ជា ឆ្កែ ឆ្មា ទន្សាយ កណ្តុរ និងសត្វ​មួយ​ចំនួន តែ​កំរ​ណាស់ នឹង​បាន​ឃើញ គេបង្វឹកត្រី។ ហើយពត៌មាន នេះដែរ គឺជារឿងដ៏ចម្លែកមួយ ពេលដែល អ្នក​វិទ្យាសាស្រ្ត បានសិក្សា ដោយការ បង្វឹកត្រី អោយសំគាល់មុខរបស់មនុស្ស តាមរយៈពេល ការ​បាញ់​ទឹក​ចេញ ពីមាត់វា។


នៅក្នុងការពិសោធន៍ អ្នកវិទ្យាសាស្រ្ត បានដាក់ រូបមនុស្សពីរនាក់ ហើយក្នុងនោះ មានមនុស្សម្នាក់ ដែល​ត្រីតែងតែ ឃើញមុខ ហើយវាតែងតែចងចាំ។ បន្ទាប់មក គេរង់ចាំសង្កេតមើល ថាតើត្រីនោះ ជ្រើស​រើសមួយណា។
ជាលទ្ធផល ត្រីអាចជ្រើសរើសមុខមនុស្ស ដែលវាធ្លាប់ឃើញ បានចំនួន 81 ភាគរយ នៅពេលដែល គេ​ដាក់​រូបនោះ ជារូបគូល័រ។ ដោយឡែក ពេលដែលគេប្តូរ ដាក់សខ្មៅវិញ វាអាច សំគាល់​បាន​កាន់​តែ​ច្បាស់ ជាងមុន ដល់ទៅ 86 ភាគរយ។

No comments

Powered by Blogger.