គ្រាន់តែមានទុយោមួយនេះ អ្នកអាចញាំទឹកកខ្វក់ដោយមានសុវត្ថិភាព!
បច្ចុប្បន្នបញ្ហាទឹកស្អាត ជាបញ្ហាដែលចោទ ជាបញ្ហាយ៉ាងច្រើន
ហើយវាក៏ជាបញ្ហាចម្បងដែលកើតមាន ច្រើននៅប្រទេស កំពុងអភិវឌ្ឍន៍។
ជាក់ស្តែងនៅប្រទេស យើងបញ្ហាទឹកស្អាតគឺបានបង្ករឱ្យ
មានការឈឺក្បាល ព្រោះប្រជាជនមួយ ចំនួនធំពុំមានទឹកស្អាត
ប្រើប្រាស់នៅឡើយទេ។ តែពេលនេះឧបករណ៍ថ្មី មួយដែលមានរូបរាងដូច ជាទុយោអញ្ចឹង
តែវាមានសមត្ថភាពអស្ចារ្យដោយ វាអាចចម្រោះទឹកសម្រាប់ ញាំបានយ៉ាងលឿន
នឹងមានសុវត្ថិភាពខ្ពស់។ LifeStraw ជាឧបករណ៍ដ៏អស្ចារ្យ ព្រោះវាអាចប្រើដូច
ជាទុយោញាំទឹក អញ្ចឹងប៉ុន្តែទឹកដែលយើងញាំនោះ ពិតជាមានសុវត្ថិភាព
ខ្ពស់ដល់ទៅ 99.99%។
ទឹកស្អាតជាបញ្ហា មួយដែលយើងត្រូវ យកចិត្តទុកដាក់ព្រោះ
ថាទឹកវាមានសារៈសំខាន់ណាស់សម្រាប់ជីវិត។ ប៉ុន្តែប្រសិនបើយើង
ញាំទឹកមិនស្អាតនោះ វានឹងជះឥទ្ធិពលអាក្រក់ ព្រមទាំងនាំយកនូវ មេរោគដែលអាច
បង្ករជាជម្ងឺផ្សេងៗជាច្រើន។ ដូច្នេះហើយប្រសិន បើអ្នកចង់បានទឹកស្អាតនោះ
ពេលនេះមានវិធីកាន់ តែងាយស្រួលនិង ឆាប់រហ័សថែមទៀត។ LifeStraw
ជាឧបករណ៍ច្រោះ ទឹកម្យ៉ាងដែលមាន ប្រសិទ្ធភាពខ្ពស់ ដោយវាមាន ៖
- អាចប្រើច្រោះទឹកបាន ដល់ទៅ 1,000លីត្រ
- អាចចម្រោះបានទឹកដែល មានសុវត្ថិភាព ដល់ទៅ 99.99% ដែលអាចញាំបាន
- មានសុវត្ថិភាពខ្ពស់ ដោយឧបករណ៍ពុំ មានបន្ថែមនូវសារធាតុ គីមី ដែលអាចជះឥទ្ធិពលអាក្រក់ ដល់សុខភាពឡើយ
- ងាយស្រួលសម្អាត និងទុកដាក់
- ផលិតផលស្តង់ដារនិង ទទួលស្គាល់ជាអន្តរជាតិ
សម្រាប់ខ្ញុំឧបករណ៍នេះ ពិតជាអស្ចារ្យហើយវា មើលទៅដូចជាទុយោដែល
ងាយស្រួលប្រើជាពិសេស អាចប្រើបានដោយ ទំនុកចិត្ត។ ជាពិសេស យើងអាចយកប្រើ
បានសម្រាប់ដំណើរកំសាន្ត ព្រោះយើងអាចញាំ ទឹកនៅនៅកន្លែងនោះ
តែម្តងមិនបាច់ញាំទឹកសុទ្ធក៏បានដូចគ្នា។
No comments