Header Ads

មនុស្ស​អាច​នឹង​បាត់​បង់​ការងារ (ភាគ​ច្រើន) ដោយសារ​តែ​មនុស្ស​យន្ត​នៅ​ឆ្នាំ 2021!

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ការកើនឡើង នៃការយក មនុស្សយន្ត ឬគ្រឿងយន្ត ផ្សេងៗ មកធ្វើការ ជំនួសមនុស្សផ្ទាល់ គឺពិតមាន សន្ទុះខ្លាំង មែនទែន ដែលនេះ បានធ្វើអោយ អ្នកជំនាញ វិភាគ ឃើញថា ប៉ុន្មានឆ្នាំខាង មុខទៀត គឺមនុស្សភាគច្រើន អាចនឹងបាត់បង់ ការងារ ដោយសារតែ ប្តូរមកប្រើ កម្លាំងពលកម្ម ពីមនុស្សយន្តវិញ។ ជាក់ស្តែង ដូចអ្វីដែល យើងបានឃើញ ជាបណ្តើរៗ នាពេល បច្ចុប្បន្ននេះ គឺសូម្បីតែ អ្នកដឹក ជញ្ជូនភីហ្សា និងសម្ភារៈ ផ្សេងៗទៀត ក៏គេត្រៀមនឹង ប្តូរមកប្រើ យន្តហោះ ដឹកជញ្ជូន តាមអាកាសដែរ ដែលយើង ហៅថា Drone នេះឯង។


បន្ថែមពីនេះ ដោយយោងតាមរបាយការណ៍មួយពី គេហទំព័រ Forrester បានអោយដឹងថា នៅកំឡុង ឆ្នាំ 2021 អាចនឹងមាន ការផ្លាស់ប្តូរ ដ៏ធំមួយ ដោយសារតែ ការប្តូរពីការ ប្រើកម្លាំងមនុស្ស មកជា បច្ចេកវិទ្យា AI/cognitive វិញ ដើម្បីបម្រើការងារ និងសេវាកម្ម ផ្សេងៗ ដែលជាការងារ របស់មនុស្ស។

គួរបញ្ជាក់ផងដែរថា កន្លងទៅនេះ ក៏មានក្រុមហ៊ុនធំៗ លើពិភពលោក មួយចំនួន ត្រៀមនឹង ផលិតរថយន្ត ដែលអាចបើកបរ ដោយខ្លួន ឯងផងដែរ ដោយក្នុងនោះ មានដូចជា Apple, Google, និង Tesla ជាដើម ហើយចំពោះ ពត៌មាននេះដែរ ក៏បាន សបញ្ជាក់ អោយដឹងដែរថា ការឈានចូលនៃ អនាគត គឺកាន់តែ ប្រកៀកប្រកិតហើយ។​
យើងអាចនិយាយបានថា វាគឺជាការ ផ្លាស់ប្តូរមួយ ដើម្បីប្តូរ មកយក អ្វីដែលយើង ចង់បាន អោយកាន់ តែលឿន ឆាប់រហ័ស ទាន់ចិត្ត និងមានភាព ងាយស្រួល តែអ្វីដែលជា គុណវិបត្តិនោះ គឺវាអាចនឹង ធ្វើអោយ មនុស្សជាច្រើន បាត់បង់ការងារ ទៅវិញទេ ហើយសេដ្ឋកិច្ច ក៏អាចនឹង មានការ ប្រែប្រួល ធំផងដែរ។

No comments

Powered by Blogger.